* ចូលរួមជាមួយពួកយើង! ដាក់ស្នើររូបថត និងការបង្កើតគំនូររបស់អ្នកថ្ងៃនេះ! *
Key Visual

អំពីយុទ្ធនាការ

The We-Time Campaign 2025 ដែលរៀបចំដោយ Consortium of Institutes on Family in the Asian Region (CIFA) ត្រូវបានឧបត្ថម្ភដោយគម្រោង Jockey Club SMART Family-Link ដែលបានចាប់ផ្ដើមនិងផ្ដល់ថវិកាដោយ The Hong Kong Jockey Club Charities Trust។

យើងរំភើបក្នុងការបង្រួបបង្រួមគ្រួសារតាមរយៈការបញ្ចេញចំណុចច្នៃប្រឌិតនៅក្នុងយុទ្ធនាការឆ្នាំនេះ។ អ្នកចូលរួមត្រូវបានអញ្ជើញអោយដាក់ស្នើ រូបថតគ្រួសាររូបគំនូរ ដោយផ្តោតលើនិន្នាការធំៗចំនួនពីរដែលត្រូវបានផ្សព្វផ្សាយដោយអង្គការសហប្រជាជាតិ៖ បច្ចេកវិទ្យាថ្មី និង នគរូបនីយកម្មនិងការធ្វើចំណាកស្រុក (ផ្សេងទៀតគឺការប្រែប្រួលអាកាសធាតុនិងការផ្លាស់ប្តូរប្រជាសាស្រ្ត)។

យុទ្ធនាការនេះមានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីនិន្នាការធំៗទាំងពីរនេះ ដើម្បីលើកទឹកចិត្តគ្រួសារអោយប្រឈមនិងដោះស្រាយបញ្ហានានាដោយវិជ្ជមាន ដើម្បីបង្កើនសុខុមាលភាពគ្រួសារ។ ប្រធានបទមានដូចជា​ ការប្រើប្រាស់បច្ចេកវិទ្យាថ្មី បរិយាបន្នសង្គម និងការកសាងបណ្តាញសង្គមដោយមានប្រសិទ្ធភាព។ ស្នាដៃដែលបានជ្រើសរើសនឹងត្រូវបានតាំងបង្ហាញក្នុង តម្រងរូបភាពច្នៃប្រឌិត នៅក្នុង Family We-time Online Gallery ។ អ្នក​ចូល​រួម​នឹងទទួលបាន​ប័ណ្ណសរសើរអេឡិច​ត្រូនិក​បន្ទាប់​ពី​ការដាក់ស្នើ»។

ព័ត៌មានការដាក់ស្នើ

ព័ត៌មានសំខាន់ៗ

លក្ខណៈវិនិច្ឆ័យក្នុងការចូលរួម

  • គ្រួសារមានសមាជិកចាប់ពី2ជំនាន់ឡើងទៅ
  • គ្រួសារនៅអាស៊ីអាចចូលរួមបាន
  • មនុស្សម្នាក់អាចដាក់គំនូរហូតដល់ចំនួន5

ថ្ងៃផុតកំណត់នៃការដាក់ស្នើ

  • ថ្ងៃអាទិត្យទី31 ខែសីហា 2025

ប្រភេទនៃការដាក់ស្នើ

  • រូបថតគ្រួសារ និង / ឬ គំនូរលាបពណ៍

តម្លៃចុះឈ្មោះ

  • ឥតគិតថ្លៃ

វិធីចូលរួម

សម្រាប់លាបពណ៍៖
  1. ជ្រើសរើសនិងទាញយករូបពីគេហទំព័ររបស់យើង ហើយព្រីនលើក្រដាសA4 (297 x 210 mm)។
  2. អ្នកអាចប្រើឧបករណ៍លាបពណ៌ផ្សេងៗបាន ការប្រើកម្មវិធីកុំព្យូទ័រដូចជា ស្ទីកខ័រ ក្លីតទ័រ ក្រដាស់ក្រេបមិនត្រូវបានអនុញ្ញាតនោះទេ។
  3. អ្នកអាចបន្ថែមរចនាបថនានាទៅលើរូបដើម្បីបង្ហាញអំពីប្រធានបទ បច្ចេកវិទ្យាថ្មីៗ ឬ ទំនើបនកម្មនិងការចំណាកស្រុក។
សម្រាប់រូបថត៖
  1. រូបទាំងអស់ត្រូវតែជារូបថតឌីជីថលដើម ការកែប្រែដោយកុំព្យូទ័រដូចជា ការបន្ថែម ការលុបចោល ឬកែពណ៌ហួសកម្រិត នឹងមិនត្រូវបានទទួលយកឡើយ។
  2. រូបត្រូវតែស័ក្តិសមនឹងប្រធានបទ បច្ចេកវិទ្យាថ្មីៗ ឬ ទំនើបនកម្មនិងការចំណាកស្រុក។
លក្ខខណ្ឌក្នុងការដាក់ស្នើ
  1. បន្ទាប់ពីការចុះឈ្មោះ សូមដាក់ស្នើរគំនូលាបពណ៍ឌីជីថលដើមរបស់អ្នកជារូបភាព JPEG, JPG ឬ PNG តាមរយៈគេហទំព័ររបស់យើង។
  2. ចំនួនសម្រាប់ការដាក់ស្នើរគឺ5ចុះក្រោម ហើយទំហំឯកសាមិនត្រូវធំជាង 10MB។

លក្ខខណ្ឌនិងការកំណត់

  1. រូបទាំងអស់ត្រូវតែដាក់ស្នើតាមរយៈវេបសាយចុះឈ្មោះតាមអ៊ិនធឺណិតរបស់ "Family We-time" ប៉ុណ្ណោះ។ ទ្រង់ទ្រាយឯកសារអេឡិចត្រូនិចដែលអាចទទួលយកបានមានតែ JPEG, JPG ឬ PNG ប៉ុណ្ណោះ។ នៅពេលបានដាក់ស្នើរួចហើយ មិនអាចកែប្រែ ប្ដូរ ឬដកហូតវិញបានទេ។ រូបដែលបានដាក់ស្នើរួចមិនអាចប្រើប្រាស់ក្នុងការប្រកួតក្នុងឬព្រឹត្តិការណ៍ណាមួយផ្សេងឡើង។
  2. រូបដែលបានដាក់ស្នើត្រូវតែជាស្នាដៃដើមនិងមិនពាក់ព័ន្ធភាគីទីបីណាមួយឡើយ រួមមានសិទ្ធិបញ្ញា សិទ្ធិភាពសម្ងាត់ ឬសិទ្ធិឯកជន។ អ្នកណាដែលមិនគោរពតាមគោលការណ័នឹងត្រូវដកសិទ្ធចេញពីការចូលរួម។
  3. ប្រសិនបើរូបដែលបានដាក់ស្នើគឺខុសច្បាប់ ជនបង្ករគឺជាអ្នកទទួលបន្ទុកផ្លូវច្បាប់ទាំងអស់ហើយអ្នករៀបចំមិនទទួលខុសត្រូវនោះទេ។
  4. អ្នកចូលរួមត្រូវធានាថារូបដែលបានដាក់ស្នើរគឺមិនបង្ហាញអំពីផ្លូវភេទ អំពើហិង្សា សារអវិជ្ជមាន ការផ្សព្វផ្សាយពាណិជ្ជកម្ម សាសនា នយោបាយ ហើយមិនត្រូវផ្ទុកអត្ថន័យបំពាន មិនសមរម្យ ប្រមាថ ឬមើលងាយពូជសាស្ត្រឡើយ។
  5. អ្នកចូលរួមមិនត្រូវបន្ថែមអក្សរ និមិត្តសញ្ញា ឬរូបភាពណាមួយដែលអាចបង្ហាញអំពីព័ត៌មានផ្ទាល់ខ្លួនដូចជា ហត្ថលេខា ស៊ុមរូបភាព​ ឬ watermark ជាដើមនៅក្នុងរូបដែលបានដាក់ស្នើ។
  6. គ្រប់រូបទាំងអស់ដែលបានដាក់ស្នើរគឺត្រូវបានរក្សាសិទ្ធិដោយអ្នករៀបចំ ហើយអ្នករៀបចំមានសិទ្ធិក្នុងការជ្រើសរើសរូបនិងប្រើប្រាស់សម្រាប់គោលបំណងមិនស្វែងរកប្រាក់ចំណេញតែប៉ុណ្ណោះ រួមទាំងការផ្សព្វផ្សាយ ការតាំងពិព័រណ៍ និងការបោះពុម្ពផ្សេងៗដោយមិនចាំបាច់មានការយល់ព្រមជាមុនពីអ្នកចូលរួម និងមិនបាច់បង់ថ្លៃសិទ្ធិ ឬទទួលខុសត្រូវផ្នែកច្បាប់ណាមួយឡើយ។
  7. អ្នកចូលរួមយល់ព្រមផ្តល់ព័ត៌មានផ្ទាល់ខ្លួនសម្រាប់ការទំនាក់ទំនង និងការផ្សព្វផ្សាយព័ត៌មាននៅក្នុងព្រឹត្តិការណ៍របស់អ្នករៀបចំ។ ប្រសិនបើអ្នកចូលរួមមានបំណងចង់អោយអ្នករៀបចំលុបព័ត៌មានផ្ទាល់ខ្លួនក្រោយពេលបញ្ចប់ព្រឹត្តិការណ៍ ត្រូវជូនដំណឹងទៅកាន់អ្នករៀបចំតាមអ៊ីមែល។
  8. លទ្ធផលនៃរូបភាពដែលត្រូវបានជ្រើសរើសសម្រាប់ការរួមបញ្ចូលទៅតម្រងរូបភាព ស្ថិតនៅក្រោមសេចក្តីសម្រេចរបស់អ្នករៀបចំ ហើយអ្នកចូលរួមមិនអាចបដិសេធបានឡើយ។ សេចក្តីសម្រេចរបស់អ្នករៀបចំជាសេចក្តីសម្រេចចុងក្រោយ។
  9. អ្នកចូលរួមត្រូវយល់យ៉ាងច្បាស់អំពីគោលការណ៍នៃព្រឹត្តិការណ៍ ហើយការដាក់ស្នើររូបភាពនឹងការយល់ព្រមនិងទទួលយកលក្ខខណ្ឌទាំងអស់នៃព្រឹត្តិការណ៍នេះ។ អ្នកចូលរួមត្រូវទទួលខុសត្រូវលើហានិភ័យទាំងអស់ និងត្រូវគ្រប់គ្រងសុវត្ថិភាពផ្ទាល់ខ្លួន។ អ្នករៀបចំមិនទទួលខុសត្រូវចំពោះការខូចខាត ឬការបាត់បង់ណាមួយ ដែលកើតចេញពី ឬទាក់ទងនឹងព្រឹត្តិការណ៍នេះឡើយ។
  10. អ្នករៀបចំរក្សារសិទ្ធិលើការបកស្រាយចុងក្រោយ និងកែប្រែលក្ខខណ្ឌនិងការកំណត់ទាំងនេះ