អំពីយុទ្ធនាការ
The We-Time Campaign 2025 ដែលរៀបចំដោយ Consortium of Institutes on Family in the Asian Region (CIFA) ត្រូវបានឧបត្ថម្ភដោយគម្រោង Jockey Club SMART Family-Link ដែលបានចាប់ផ្ដើមនិងផ្ដល់ថវិកាដោយ The Hong Kong Jockey Club Charities Trust។
យើងរំភើបក្នុងការបង្រួបបង្រួមគ្រួសារតាមរយៈការបញ្ចេញចំណុចច្នៃប្រឌិតនៅក្នុងយុទ្ធនាការឆ្នាំនេះ។ អ្នកចូលរួមត្រូវបានអញ្ជើញអោយដាក់ស្នើ រូបថតគ្រួសារ ឬ រូបគំនូរ ដោយផ្តោតលើនិន្នាការធំៗចំនួនពីរដែលត្រូវបានផ្សព្វផ្សាយដោយអង្គការសហប្រជាជាតិ៖ បច្ចេកវិទ្យាថ្មី និង នគរូបនីយកម្មនិងការធ្វើចំណាកស្រុក (ផ្សេងទៀតគឺការប្រែប្រួលអាកាសធាតុនិងការផ្លាស់ប្តូរប្រជាសាស្រ្ត)។
យុទ្ធនាការនេះមានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីនិន្នាការធំៗទាំងពីរនេះ ដើម្បីលើកទឹកចិត្តគ្រួសារអោយប្រឈមនិងដោះស្រាយបញ្ហានានាដោយវិជ្ជមាន ដើម្បីបង្កើនសុខុមាលភាពគ្រួសារ។ ប្រធានបទមានដូចជា ការប្រើប្រាស់បច្ចេកវិទ្យាថ្មី បរិយាបន្នសង្គម និងការកសាងបណ្តាញសង្គមដោយមានប្រសិទ្ធភាព។ ស្នាដៃដែលបានជ្រើសរើសនឹងត្រូវបានតាំងបង្ហាញក្នុង តម្រងរូបភាពច្នៃប្រឌិត នៅក្នុង Family We-time Online Gallery ។ អ្នកចូលរួមនឹងទទួលបានប័ណ្ណសរសើរអេឡិចត្រូនិកបន្ទាប់ពីការដាក់ស្នើ»។

ព័ត៌មានការដាក់ស្នើ
ព័ត៌មានសំខាន់ៗ
លក្ខណៈវិនិច្ឆ័យក្នុងការចូលរួម
- គ្រួសារមានសមាជិកចាប់ពី2ជំនាន់ឡើងទៅ
- គ្រួសារនៅអាស៊ីអាចចូលរួមបាន
- មនុស្សម្នាក់អាចដាក់គំនូរហូតដល់ចំនួន5
ថ្ងៃផុតកំណត់នៃការដាក់ស្នើ
- ថ្ងៃអាទិត្យទី31 ខែសីហា 2025
ប្រភេទនៃការដាក់ស្នើ
- រូបថតគ្រួសារ និង / ឬ គំនូរលាបពណ៍
តម្លៃចុះឈ្មោះ
- ឥតគិតថ្លៃ
វិធីចូលរួម
សម្រាប់លាបពណ៍៖
- ជ្រើសរើសនិងទាញយករូបពីគេហទំព័ររបស់យើង ហើយព្រីនលើក្រដាសA4 (297 x 210 mm)។
- អ្នកអាចប្រើឧបករណ៍លាបពណ៌ផ្សេងៗបាន ការប្រើកម្មវិធីកុំព្យូទ័រដូចជា ស្ទីកខ័រ ក្លីតទ័រ ក្រដាស់ក្រេបមិនត្រូវបានអនុញ្ញាតនោះទេ។
- អ្នកអាចបន្ថែមរចនាបថនានាទៅលើរូបដើម្បីបង្ហាញអំពីប្រធានបទ បច្ចេកវិទ្យាថ្មីៗ ឬ ទំនើបនកម្មនិងការចំណាកស្រុក។
សម្រាប់រូបថត៖
- រូបទាំងអស់ត្រូវតែជារូបថតឌីជីថលដើម ការកែប្រែដោយកុំព្យូទ័រដូចជា ការបន្ថែម ការលុបចោល ឬកែពណ៌ហួសកម្រិត នឹងមិនត្រូវបានទទួលយកឡើយ។
- រូបត្រូវតែស័ក្តិសមនឹងប្រធានបទ បច្ចេកវិទ្យាថ្មីៗ ឬ ទំនើបនកម្មនិងការចំណាកស្រុក។
លក្ខខណ្ឌក្នុងការដាក់ស្នើ
- បន្ទាប់ពីការចុះឈ្មោះ សូមដាក់ស្នើរគំនូលាបពណ៍ឌីជីថលដើមរបស់អ្នកជារូបភាព JPEG, JPG ឬ PNG តាមរយៈគេហទំព័ររបស់យើង។
- ចំនួនសម្រាប់ការដាក់ស្នើរគឺ5ចុះក្រោម ហើយទំហំឯកសាមិនត្រូវធំជាង 10MB។
លក្ខខណ្ឌនិងការកំណត់
- រូបទាំងអស់ត្រូវតែដាក់ស្នើតាមរយៈវេបសាយចុះឈ្មោះតាមអ៊ិនធឺណិតរបស់ "Family We-time" ប៉ុណ្ណោះ។ ទ្រង់ទ្រាយឯកសារអេឡិចត្រូនិចដែលអាចទទួលយកបានមានតែ JPEG, JPG ឬ PNG ប៉ុណ្ណោះ។ នៅពេលបានដាក់ស្នើរួចហើយ មិនអាចកែប្រែ ប្ដូរ ឬដកហូតវិញបានទេ។ រូបដែលបានដាក់ស្នើរួចមិនអាចប្រើប្រាស់ក្នុងការប្រកួតក្នុងឬព្រឹត្តិការណ៍ណាមួយផ្សេងឡើង។
- រូបដែលបានដាក់ស្នើត្រូវតែជាស្នាដៃដើមនិងមិនពាក់ព័ន្ធភាគីទីបីណាមួយឡើយ រួមមានសិទ្ធិបញ្ញា សិទ្ធិភាពសម្ងាត់ ឬសិទ្ធិឯកជន។ អ្នកណាដែលមិនគោរពតាមគោលការណ័នឹងត្រូវដកសិទ្ធចេញពីការចូលរួម។
- ប្រសិនបើរូបដែលបានដាក់ស្នើគឺខុសច្បាប់ ជនបង្ករគឺជាអ្នកទទួលបន្ទុកផ្លូវច្បាប់ទាំងអស់ហើយអ្នករៀបចំមិនទទួលខុសត្រូវនោះទេ។
- អ្នកចូលរួមត្រូវធានាថារូបដែលបានដាក់ស្នើរគឺមិនបង្ហាញអំពីផ្លូវភេទ អំពើហិង្សា សារអវិជ្ជមាន ការផ្សព្វផ្សាយពាណិជ្ជកម្ម សាសនា នយោបាយ ហើយមិនត្រូវផ្ទុកអត្ថន័យបំពាន មិនសមរម្យ ប្រមាថ ឬមើលងាយពូជសាស្ត្រឡើយ។
- អ្នកចូលរួមមិនត្រូវបន្ថែមអក្សរ និមិត្តសញ្ញា ឬរូបភាពណាមួយដែលអាចបង្ហាញអំពីព័ត៌មានផ្ទាល់ខ្លួនដូចជា ហត្ថលេខា ស៊ុមរូបភាព ឬ watermark ជាដើមនៅក្នុងរូបដែលបានដាក់ស្នើ។
- គ្រប់រូបទាំងអស់ដែលបានដាក់ស្នើរគឺត្រូវបានរក្សាសិទ្ធិដោយអ្នករៀបចំ ហើយអ្នករៀបចំមានសិទ្ធិក្នុងការជ្រើសរើសរូបនិងប្រើប្រាស់សម្រាប់គោលបំណងមិនស្វែងរកប្រាក់ចំណេញតែប៉ុណ្ណោះ រួមទាំងការផ្សព្វផ្សាយ ការតាំងពិព័រណ៍ និងការបោះពុម្ពផ្សេងៗដោយមិនចាំបាច់មានការយល់ព្រមជាមុនពីអ្នកចូលរួម និងមិនបាច់បង់ថ្លៃសិទ្ធិ ឬទទួលខុសត្រូវផ្នែកច្បាប់ណាមួយឡើយ។
- អ្នកចូលរួមយល់ព្រមផ្តល់ព័ត៌មានផ្ទាល់ខ្លួនសម្រាប់ការទំនាក់ទំនង និងការផ្សព្វផ្សាយព័ត៌មាននៅក្នុងព្រឹត្តិការណ៍របស់អ្នករៀបចំ។ ប្រសិនបើអ្នកចូលរួមមានបំណងចង់អោយអ្នករៀបចំលុបព័ត៌មានផ្ទាល់ខ្លួនក្រោយពេលបញ្ចប់ព្រឹត្តិការណ៍ ត្រូវជូនដំណឹងទៅកាន់អ្នករៀបចំតាមអ៊ីមែល។
- លទ្ធផលនៃរូបភាពដែលត្រូវបានជ្រើសរើសសម្រាប់ការរួមបញ្ចូលទៅតម្រងរូបភាព ស្ថិតនៅក្រោមសេចក្តីសម្រេចរបស់អ្នករៀបចំ ហើយអ្នកចូលរួមមិនអាចបដិសេធបានឡើយ។ សេចក្តីសម្រេចរបស់អ្នករៀបចំជាសេចក្តីសម្រេចចុងក្រោយ។
- អ្នកចូលរួមត្រូវយល់យ៉ាងច្បាស់អំពីគោលការណ៍នៃព្រឹត្តិការណ៍ ហើយការដាក់ស្នើររូបភាពនឹងការយល់ព្រមនិងទទួលយកលក្ខខណ្ឌទាំងអស់នៃព្រឹត្តិការណ៍នេះ។ អ្នកចូលរួមត្រូវទទួលខុសត្រូវលើហានិភ័យទាំងអស់ និងត្រូវគ្រប់គ្រងសុវត្ថិភាពផ្ទាល់ខ្លួន។ អ្នករៀបចំមិនទទួលខុសត្រូវចំពោះការខូចខាត ឬការបាត់បង់ណាមួយ ដែលកើតចេញពី ឬទាក់ទងនឹងព្រឹត្តិការណ៍នេះឡើយ។
- អ្នករៀបចំរក្សារសិទ្ធិលើការបកស្រាយចុងក្រោយ និងកែប្រែលក្ខខណ្ឌនិងការកំណត់ទាំងនេះ

គម្រោង The Jockey Club SMART Family-Link
The Hong Kong Jockey Club Charities Trust បានអនុម័តថវិកាប្រហែល HK$330លាន ដើម្បីចាប់ផ្ដើមគម្រោង "Jockey Club SMART Family-Link" (JCSFL)។ គម្រោងនេះបានចាប់ផ្ដើមនៅឆ្នាំ2018 ដែលមានគោលបំណងប្រើប្រាស់ទំនាក់ទំនងនិងបច្ចេកវិទ្យាព័ត៌មានទំនើប ដើម្បីគាំទ្រការផ្ដល់សេវាកម្មអោយកាន់តែមានប្រសិទ្ធភាព ដែលត្រូវបានផ្ដល់ដោយមជ្ឈមណ្ឌលសេវាកម្មបង្រួបបង្រួមគ្រួសារ និងសេវាកម្មបង្រួបប្រួមគ្រួសារ ដែលដំណើរការដោយអង្គការមិនរកប្រាក់ចំណេញទាំង26ដើម្បីលើកកម្ពស់សុខុមាលភាពគ្រួសារ។ គម្រោងនេះក៏មានគោលបំណងបង្កើនសមត្ថភាពវិស័យសេវាសង្គមក្នុងការប្រើប្រាស់បច្ចេកវិទ្យានិងទិន្នន័យសម្រាប់សេវាកម្មគ្រួសារ ដែលអាចឆ្លើយតបទៅនឹងតម្រូវការសេវាកម្មថ្មីៗ។
គម្រោងនេះបាននាំអោយមានកិច្ចសហការរវាងអង្គការសង្គមនិងស្ថាប័នអប់រំ ដើម្បីជំរុញការលើកកម្ពស់ឌីជីថលសម្រាប់វិស័យសុខុមាលភាព។ ចំនុចសំខាន់ៗរួមមាន ការកែលម្អមុខងាររបស់ i-Connect ការអភិវឌ្ឍសេវាកម្មលាយបញ្ចូល ការពង្រឹងសមត្ថភាពឌីជីថល និងការវិភាគទិន្នន័យសេវាកម្មដែលប្រមូលបានពីអង្គការមិនរកប្រាក់ចំណេញ។
ដៃគូគម្រោងរួមមាន The University of Hong Kong (នាយកដ្ឋានវិទ្យាសាស្ត្រកុំព្យូទ័រ សាលាគិលានុបដ្ឋាក និងនាយកដ្ឋានសង្គមកិច្ច និងរដ្ឋបាលសង្គម) Hong Kong Baptist University (នាយកដ្ឋានសង្គមកិច្ច) Caritas - Hong Kong; Hong Kong Family Welfare Society; Hong Kong Christian Service; International Social Service - សាខា Hong Kong; Christian Family Service Centre; The Hong Kong Catholic Marriage Advisory Council; Hong Kong Children and Youth Services; St. James' Settlement; Tung Wah Group of Hospitals; Hong Kong Sheng Kung Hui Welfare Council និង The Neighbourhood Advice-Action Council។
សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់ www.jcsmartfamilylink.hk។

The Hong Kong Jockey Club Charities Trust
ប្រវត្តិសប្បុរសធម៌នៃការបរិច្ចាករបស់ The Hong Kong Jockey Club គឺមានតាំងពីឆ្នាំ1915។ នៅទសវត្សរ៍ឆ្នាំ1950 នៅពេលដែលហុងកុងកំពុងតែប្រឈមមុខនឹងបញ្ហាអភិវឌ្ឍន៍ឡើងវិញបន្ទាប់សង្គ្រាម និងការកើនឡើងយ៉ាងក្រៃលែងនៃចំនួនជនចំណាកស្រុក ដែលធ្វើអោយសកម្មភាពសប្បុរសធម៌នេះបានក្លាយជាផ្នែកដ៏សំខាន់មួយនៃដំណើរការរបស់ក្លឹប។ នៅឆ្នាំ1955 ក្លឹបបានសម្រេចជាផ្លូវការនូវការបរិច្ចាកប្រាក់ចំណេញដែលនៅសេសសល់ប្រចាំឆ្នាំសម្រាប់គម្រោងសប្បុរសធម៌និងសហគមន៍។ នៅឆ្នាំ1959 Hong Kong Jockey Club (Charities) Ltd ត្រូវបានបង្កើតឡើងដើម្បីគ្រប់គ្រងនៃការបរិច្ចាគ។ នៅឆ្នាំ1993 អង្គភាពថ្មីមួយមានឈ្មោះ The Hong Kong Jockey Club Charities Trust ត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបនឹងការវិវត្តន៍ ទំហំ និងវិសាលភាពនៃការបរិច្ចាគ។ គម្រោងនេះគឺជាអង្គភាពបរិច្ចាគធំបំផុតមួយក្នុងចំណោមអង្គភាពធំៗទាំង10នៅលើពិភពលោក។
សមត្ថភាពបរិច្ចាគដ៏ធំមហិមាសម្រាប់សហគមន៍របស់ក្លឹប គឺធ្វើទៅបានដោយសារម៉ូឌែលអាជីវកម្មបញ្ចូលគ្នាពិសេស ដែលមានការប្រណាំងនិងការកម្សាន្តនៅទីលានប្រណាំង ក្លឹបសមាជិក ការភ្នាល់កីឡានិងឆ្នោត ព្រមទាំងការរួមចំណែកនៃការបរិច្ចាកនិងសហគមន៍។ ប្រហែល90%នៃប្រាក់ចំណេញដែលសេសសល់ប្រចាំឆ្នាំ(ក្រោយពន្ធ) របស់ក្លឹបត្រូវបានបរិច្ចាគទៅគម្រោងសប្បុរសធម៌ដែលអនុញ្ញាតអោយអង្គភាពនេះមានតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសហគមន៍។
ការសហការជាមួយរដ្ឋាភិបាល អង្គការមិនរកប្រាក់ចំណេញ(NGOs) មូលនិធិសប្បុរសធម៌និងដៃគូសហគមន៍ផ្សេងៗ គម្រោងសប្បុរសធម៌របស់ក្លិបបានប្តេជ្ញាកែលម្អជីវភាពរបស់ប្រជាពលរដ្ឋនៅហុងកុង។ ក្នុងនាមជាអង្គការសប្បុរសធម៌មួយ គម្រោងសប្បុរសធម៌នេះ តែងតែសិក្សានិងផ្តួចផ្តើមនូវគម្រោងដែលជួយទៅដល់ការអភិវឌ្ឍន៍សង្គម។
ស្របតាមតម្រូវការថ្មីៗនៅហុងកុង គម្រោងសប្បុរសធម៌នេះ បានកំណត់ទិសដៅយុទ្ធសាស្រ្តសំខាន់ៗចំនួនប្រាំរវាងឆ្នាំ2022-2025 - ការថែទាំចាស់ជរា ការអភិវឌ្ឍយុវជននិងការកាត់បន្ថយភាពក្រីក្រ សុខភាពសហគមន៍ ការអភិវឌ្ឍសមត្ថភាពវិស័យមនុស្ស និង កីឡានិងវប្បធម៌។ ដោយការទទួលស្គាល់តម្លៃនៃការអភិវឌ្ឍប្រកបដោយចីរភាព គម្រោងសប្បុរសធម៌នេះ ក៏បានរួមបញ្ចូលវាជាផ្នែកទីប្រាំមួយនៃការបរិច្ចាកផងដែរ។

CIFA
CIFA ត្រូវបានចុះបញ្ជីជាក្រុមហ៊ុនទំនួលខុសត្រូវមានកម្រិតនិងជាអង្គការមិនរកប្រាក់ចំណេញ ដែលស្ថិតនៅក្រោមច្បាប់របស់ហុងកុង។ វាជាស្ថាប័នឯករាជ្យមួយដែលផ្ដល់វេទិកាប្រចាំតំបន់សម្រាប់ការបង្កើតបណ្ដាញ និងកិច្ចសហប្រតិបត្តិការរវាងអង្គការនិងអ្នកជំនាញដែលមានបេសកកម្មដូចគ្នាគឺ “ការរួមបញ្ចូលជំនាញប្រាជ្ញាដើម្បីសុខុមាលភាពគ្រួសារ”។ តួនាទីរបស់វាគឺគាំទ្រនិងលើកកម្ពស់ការចាប់អារម្មណ៍រួមគ្នាសម្រាប់ការស្រាវជ្រាវ និងការបណ្តុះបណ្តាល ហើយក៏សម្រាប់ការចែករំលែកបទពិសោធន៍ផ្នែកព្យាបាលនិងគោលនយោបាយគ្រួសារដែលមានលក្ខណៈពិសេសក្នុងតំបន់អាស៊ី។
ពិធីសម្ពោធជាផ្លូវការនិងសន្និសីទដំបូងរបស់ CIFA បានប្រារព្ធឡើងនៅ The University of Hong Kong នៅឆ្នាំ2008 បន្ទាប់មកបានរៀបចំសន្និសីទនៅទីក្រុងតូក្យូ សិង្ហបុរី សៀងហៃ សេអ៊ូល និង តៃវ៉ាន់ ដែលមានអ្នកចូលរួមជាមធ្យមប្រហែល400នាក់នៅក្នុងការសម្ពោធនីមួយៗ។ សកម្មភាពសំខាន់ៗផ្សេងទៀតរួមមាន ការស្រាវជ្រាវជំវិញប្រទេស សកម្មភាពបណ្តុះបណ្តាល រង្វាន់អាស៊ីសម្រាប់ការលើកកម្ពស់សុខុមាលភាពគ្រួសារ(គម្រោង 3A) ការផ្សព្វផ្សាយនិងប្រមូលថវិកា ព្រឹត្តិប័ត្រព័ត៌មាន និងការចែកចាយព័ត៌មានតាមគេហទំព័រ និង CIFA-NET។
បន្ទាប់ពីមានទំនាក់ទាក់ទងជាផ្លូវការរវាង CIFA និងអង្គការសហប្រជាជាតិក្នុងឆ្នាំ2014 អ្នកតំណាងអង្គការសហប្រជាជាតិបានចូលរួមក្នុងសកម្មភាពមួយចំនួនរបស់ CIFA ដូចជាសន្និសិទនៅប្រទេសកូរ៉េក្នុងឆ្នាំ2016 កម្មវិធីប្តូរបទពិសោធន៍លើគម្រោង3A និងការប្រគំតន្ត្រីសប្បុរសធម៌ ភាពសុខដុមគ្រួសារ នៅឆ្នាំ2017 និងកិច្ចប្រជុំកំពូលគ្រួសារអាសុីឆ្នាំ2018នៅហុងកុង។ CIFA បានការទទួលស្គាល់ជាផ្លូវការពីអង្គការសហប្រជាជាតិនិងមានតួនាទីជាក្រុមប្រឹក្សាពិសេសនៅឆ្នាំ2021 ដែលធ្វើអោយ CIFA មានការទទួលស្គាល់ក្នុងវេទិកាអន្តរជាតិហើយអនុញ្ញាតអោយ CIFA ចូលរួមយ៉ាងសកម្មនិងរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងជាសកលដើម្បីលើកកម្ពស់សុខុមាលភាពគ្រួសារ ជាពិសេសពីទស្សនៈនៃតំបន់អាស៊ី ដែលកំពុងក្លាយជាតំបន់ដ៏សកម្មនិងសំខាន់កាន់តែខ្លាំងនៅលើវេទិកាពិភពលោក។
CIFA បានចូលរួមយ៉ាងសកម្មក្នុងការសម្របសម្រួលនិងរៀបចំសកម្មភាពនៅក្នុងតំបន់អាស៊ី ដើម្បីឆ្លើយតបនឹងការអំពាវនាវរបស់អង្គការសហប្រជាជាតិ នៅក្នុងការរំលឹកខួបទី30នៃឆ្នាំគ្រួសារអន្តរជាតិ រួមមានកិច្ចប្រជុំក្រុមអ្នកជំនាញអំពីការផ្លាស់ប្តូរប្រជាសាស្ត្រនៃចំនួនប្រជាជនចាស់ជរាអាសុី The We-Time Campaign 2025 និងកិច្ចប្រជុំកំពូលគ្រួសារអាសុីឆ្នាំ2024ជាដើម ដែលទទួលបានមតិវិជ្ជមាននិងការគាំទ្រយ៉ាងខ្លាំងពីអង្គការសហប្រជាជាតិ។
សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់ https://www.cifa-net.org/។

អ្នកឧបត្ថម្ភ
The We-Time Campaign 2025 រួមជាមួយនិងកម្មវិធីផ្សេងៗទៀតនៃ "Jockey Club Professional Development Initiatives on Family Services" ដែលរៀបចំដោយ សមាគមវិទ្យាស្ថានគ្រួសារក្នុងតំបន់អាស៊ី (CIFA) ត្រូវបានឧបត្ថម្ភដោយគម្រោង Jockey Club SMART Family-Link ដែលបានចាប់ផ្ដើមនិងផ្ដល់ថវិកាដោយ The Hong Kong Jockey Club Charities Trust ។